លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីគឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋវៀតណាម ហើយជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល ស្ថាប័ន អង្គភាព និងមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់។

leftcenterrightdel
ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ vnanet.vn)

បច្ចុប្បន្ននេះ ចំនួនអដ្ឋិធាតុយុទ្ធជនពលីចាំបាច់ត្រូវស្វែងរក និងប្រមូលផ្តុំនៅមានច្រើន (ជាង ១៨០,០០០ អដ្ឋិធាតុ) ខណៈដែលព័ត៌មានអំពីអដ្ឋិធាតុ និងផ្នូររបស់យុទ្ធជនពលីកាន់តែតិចទៅៗ សាក្សីកាន់តែចាស់ទៅៗ។ល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជម្រុញប្រកបដោយប្រសិទ្ធភាពនូវការស្វែងរក ការប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជន និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ហើយខិតខំស្វែងរក និងប្រមូលផ្តុំប្រហែល ១៥,០០០ អដ្ឋិធាតុនៅឆ្នាំ២០៣០។ ចាប់ពីឆ្នាំ២០៣១ តទៅ បន្តស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី រហូតដល់ពេលដែលគ្មានព័ត៌មានបន្ថែមអំពីអដ្ឋិធាតុយុទ្ធជន និងផ្នូរយុទ្ធជនពលី។

ចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ពេលនេះ បានស្វែងរកនិងប្រមូល ៨៤,១៣៩ អដ្ឋិធាតុយុទ្ធជនពលីនៅប្រទេសឡាវ ប្រទេសកម្ពុជា និងក្នុងប្រទេស៕

បកប្រែដោយ Thanh Cong