ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២ ក្រុម K៥៣ បញ្ជាការដ្ឋានយោធាខេត្ត Kon Tum បានប្រមូលផ្តុំអដ្ឋិធាតុទាំង ១៣ អដ្ឋិធាតុដែលស្វែងរកនៅខេត្ត Attapeu ខេត្ត Champasack ខេត្ត Sekong (ប្រទេសឡាវ) ចំនួន ៧ អដ្ឋិធាតុ និងនៅខេត្តរតនគិរី (ប្រទេសកម្ពុជា) ចំនួន ៦ អដ្ឋិធាតុ។

leftcenterrightdel
ពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី

ក្នុងពិធីនេះ លោក Y Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Kon Tum បានអះអាងថា ពលិកម្មរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសឡាវ និងកម្ពុជា នឹងត្រូវបានដិតជាប់ក្នុងបេះដូងរបស់ប្រជាជនវៀតណាមនិងប្រទេសមិត្តទាំងពីរ ហើយពង្រីកប្រពៃណី សាមគ្គីភាព និងស្មារតីស្មោះត្រង់ រវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh