ដើម្បីសម្រេចបានលទ្ធផលខាងលើ គឺអាស្រ័យដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការជួយឧបត្ថម្ភ ការបង្កើតលក្ខខណ្ឌអំណោយផល និងជំនួយដោយស្មោះស្ម័គ្រពីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តប៉ៃលិន។ ជាមួយគ្នានេះ កម្មាភិបាល និងយុទ្ធជននៃក្រុម K73 បានជំនះពុះពាររាល់ការលំបាកដើម្បីបំពេញល្អភារកិច្ច។

leftcenterrightdel
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមត្រូវបានរកឃើញនៅខេត្តប៉ៃលិន (រូបថត៖baoquankhu7.vn)

មុននឹងចុះទៅបំពេញភារកិច្ចនៅខេត្តបាត់ដំបង លោកវរសេនីយ៍ឯកបម្រុង Tran Chi Cong ប្រធានក្រុម K73 បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ វត្តអារាម និងប្រជាជនខេត្តប៉ៃលិន ដែលបានសម្របសម្រួលបង្កើតលក្ខខណ្ឌអំណោយផល និងជួយឱ្យអង្គភាពបំពេញភារកិច្ចបានល្អក្នុងរយៈពេលកន្លងមក។ លោកក៏បានសង្ឃឹមផងដែរថា អាជ្ញាធរខេត្តប៉ៃលិន នឹងបន្តយកចិត្តទុកដាក់ និងដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីឃុំ ដល់ស្រុក ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុម K73 ក្នុងការអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងខេត្ត៕

បកប្រែដោយ Huyen Trang