leftcenterrightdel
ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅប្រទេសឡាវ (រូបថត៖ vnanet.vn)

នៅរដូវប្រាំងឆ្នាំ ២០២០-២០២១ ក្រុមការងារពិសេស និងក្រុមការងាររុករកប្រមូលអដ្ឋិធាតុរបស់ខេត្ដ Ha Tinh បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ១១ នាក់។  អដ្ឋិធាតុទាំងនេះត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលី Nam។

នាថ្ងៃដដែល នៅទីបញ្ចុះសព Ba Doc ស្រុក Bo Trach គណៈកម្មាធិការ ប្រជាជនខេត្ដ Quang Binh បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១៦ នាក់ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅប្រទេសឡាវ។  អនុវត្តផែនការរុករក និងប្រមូលអដ្ឋិធាតុនារដូវប្រាំងឆ្នាំ ២០២០-២០២១ និងបានការជួយគាំទ្រពីបក្សភាគកងទ័ព និងប្រជាជនខេត្ដ Khammuan (ប្រទេសឡាវ) ក្រុមការងាររុករក និងប្រមូលអដ្ឋិធាតុលេខ ៥៨៩ នៃបញ្ជាការដ្ឋានយោធាខេត្ដ Quang Binh បានរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញវៀតណាមចំនួន ១៦ នាក់ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅប្រទេសឡាវ៕

បកប្រែដោយ Pham Diep