leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhsachquandoi.gov.vn)

អង្គប្រជុំមានសេចក្តីសន្និដ្ឋានថា បន្ទាប់ពីពិនិត្យឡើងវិញនូវបញ្ជីអង្គភាព និងបញ្ជីយុទ្ធជនពលីដែលបញ្ជាការដ្ឋានខេត្ត Dac Lac គ្រប់គ្រងខេត្ត Dac Lac មានយុទ្ធជនពលី ៧,០០២ អដ្ឋិធាតុ។ មកដល់ពេលនេះ ខេត្តបានស្វែងរក និងប្រមូលបាន ២,៨៨១ អដ្ឋិធាតុ និងនៅមានអដ្ឋិធាតុយុទ្ធជនពលី ៤,១២១ អដ្ឋិធាតុដែលមិនទាន់ស្វែងរកនិងប្រមូលបានឡើយ។ ចំពោះការបញ្ជាក់តំបន់ ការកសាងផែនទីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ខេត្តបានបញ្ជាក់លើឃុំ ទីក្រុង ទីរួមស្រុកចំនួន ១៨៤/១៨៤ និងស្រុក ទីរួមខេត្ត ទីក្រុងចំនួន ១៥/១៥។ នៅពេលខាងមុខនេះ ខេត្ត Dac Lac នឹងបន្តស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ៤,១២១ អដ្ឋិធាតុពោលខាងលើ៕

បកប្រែដោយ Thuy Anh