leftcenterrightdel
លេខាគណៈកម្មាធិការបក្សខេត្ត Kien Giang លោក Nguyen Thanh Nghi ជូនដំណើរអដ្ឋិធាតុយុទ្ធជនពលី​ (រូបថត៖ vnanet.vn)

 

នៅក្នុងពិធីនេះ លោក Lam Minh Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ដ Kien Giang បានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនពលីជីវិត ដែលបានលះបង់ជីវិតដើម្បីដណ្ដើមឯករាជ្យជាតិ សេរីភាពនៃមាតុភូមិ។

leftcenterrightdel
ប្រតិភូនិងប្រជាជនអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី (រូបថត៖ vnanet.vn)

 

លោក Lam Minh Thanh បានសង្កត់ធ្ងន់ថា៖ នៅក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម ការឈ្លានពានរបស់ចក្រពត្តិនិយម និងសង្គ្រាមការពារមាតុភូមិនោះ ប្រជាជននិងកងកំលាំងប្រដាប់អាវុធនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា បានប្រកៀកស្មាគ្នា រួបរួមគ្នាប្រឆាំងនឹងសត្រូវរួម។ កម្មាភិបាល យុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញការវៀតណាមមិនខ្លាចលះបង់ជីវិត និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសកម្ពុជាប្រកបដោយវិបុលភាព ។

leftcenterrightdel
ពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ vnanet.vn)

 

នៅរដូវប្រាំងឆ្នាំ ២០១៩-២០២០ ក្រុមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី (ហៅកាត់ថា ក្រុម K92) បានស្វែងរកនិងប្រមូលអដ្ឋិធាតុចំនួន ៩០ ដែលក្នុងនោះ អដ្ឋិធាតុចំនួន ១៧ ត្រូវបានប្រមូលនៅខេត្ដកំពតនៅចុងឆ្នាំ ២០១៩ និងអដ្ឋិធាតុចំនួន ៧៣ ប្រមូលនៅក្នុងភូមិសាស្ត្រខេត្ដ។ ទន្ទឹមនឹងនោះ ខេត្ដ Kien Giang បន្ដយកចិត្ដទុកដាកដល់គ្រួសារទទួលរបបឧបត្ថម្ភពីរដ្ឋនិងឧបត្ថម្ភយុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារយុទ្ធជនពលីផងដែរ៕

បកប្រែដោយ Pham Diep