leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Long An និងប្រតិភូចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធអដ្ឋិធាតុយុទ្ធជនពលីនិងកងទ័ពស្ម័គ្រចិត្ដវៀតណាម (រូបថត៖ vnanet.vn) 

 

អដ្ឋិធាតុទាំងនេះ ត្រូវបានស្វែងរក និងប្រមូលដោយក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុ (ហៅកាត់ថា ក្រុម  K73)  នៃបញ្ជាការដ្ឋានយោធាខេត្ត Long An) នៅតាមខេត្តស្វាយរៀង ប៉ៃលិន និងបាត់ដំបងក្នុងដំណាក់កាលរដូវប្រាំង ២០១៩-២០២០ ។

ក្នុងដំណើរស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅប្រទេសកម្ពុជា និងធ្វើមាតុភូមិនិវត្ដន៍ក្នុងរយៈពេលកន្លងមក  ក្រុម K73 តែងតែទទួលបានការយកចិត្តទុកដាក់ ការជួយគាំទ្រនិងការបង្កលក្ខណៈងាយស្រួលពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា រួមចំណែកអនុវត្ដដោយជោគជ័យក្នុងការស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមដែលពលីជីវិតកាលពីសង្គ្រាមនៅប្រទេសកម្ពុជា។

leftcenterrightdel
អដ្ឋិធាតុទាំងនេះត្រូវបានបញ្ចុះនៅទីបញ្ចុះយុទ្ធជនពលី Vinh Hung នៃស្រុក Vinh Hung ខេត្ដ Long An  រូបថត៖ (vnanet.vn)

 

ថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Tran Van Can បានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់យុទ្ធជនពលីដើម្បីការពារព្រំដែន និងជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយនិងកសាងនិងការពារមាតុភូមិកម្ពុជា។ ការស្វែងរក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ បានរួមចំណែកកាត់បន្ថយការឈឺចាប់របស់សាច់ញាតិយុទ្ធជនពលី និងជនរួមជាតិទូទាំងប្រទេស បង្ហាញពីស្មារតីផឹកទឹកនឹកប្រភពរបស់ប្រទេសជាតិ រួមចំណែកអប់រំដល់ជំនាន់ក្រោយអំពីសេចក្ដីស្នេហារជាតិផងដែរ៕

បកប្រែដោយ Pham Diep