នេះជាលទ្ធផលរបស់ក្រុម K៧០ (យោធភូមិភាគទី៧) និង K៧១ (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) ក្នុងការស្វែករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៅដំណាក់កាលទី១៩ (រដូវប្រាំង ២០១៩-២០២០)។

leftcenterrightdel
លោក Vo Van Phuong អនុប្រធាននៃគណៈឃោសនា និងអប់រំមជ្ឈិម លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh និងតំណាងទាំងឡាយអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លេខារងនៃគណៈកម្មាធិការបក្សខេត្ត Tay Ninh លោក Nguyen Thanh Ngoc បានសង្កត់ធ្ងន់ថា នៅប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរនិងប្រជាជនខេត្ត Tay Ninh តែងតែខិតខំប្រឹងប្រែងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ ខេត្តបានសហការជាមួយតំបន់ និងកម្លាំងនានារបស់ព្រះរាជាណាចក្រកម្ពុជាស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជាចំនួនរាប់ពាន់អដ្ឋិធាតុ។

ថ្នាក់ដឹកនាំខេត្ត Tay Ninh សម្ដែងនូវការដឹងគុណចំពោះកម្លាំងនានា និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានជួយគាំទ្រអង្គភាព K៧០ និង K៧១ ក្នុងការបំពេញភារកិច្ច បង្ហាញពីមនោសញ្ចេតនា សាមគ្គីភាព មិត្តភាពដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh