leftcenterrightdel
ពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Dong Thap

ក្នុងរដូវប្រាំងឆ្នាំ ២០១៩-២០២០ ក្រុម K91 បានស្វែងរក និងប្រមូលអដ្ឋិធាតុទាំងនេះនៅខេត្តព្រៃវែង និងស្រុក Cao Lanh, Chau Thanh នៅខេត្ត Dong Thap។  ក្នុងចំណោមអដ្ឋិធាតុទាំងនេះ មានយុទ្ធជនពលី ២ នាក់ត្រូវបានគេកំណត់អត្តសញ្ញាណ។

នៅពិធីគោរពវិញ្ញាណក្ខ័ន្ធ លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនដែលបានលះបង់ជីវិត ដើម្បីឯករាជ្យជាតិ ព្រមទាំងលើកសរសើរស្មារតីរបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K91 ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងរយៈពេលកន្លងមក។

ចាប់ពីឆ្នាំ ២០០១ មកទល់បច្ចុប្បន្ននេះ ក្រុម K91 នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១,៨៦៧ អដ្ឋិធាតុនៅប្រទេសកម្ពុជា និងក្នុងស្រុក ក្នុងនោះមានយុទ្ធជនពលីចំនួន ៨១ បានកំណត់អត្តសញ្ញាណ៕

បកប្រែដោយ Huyen Trang