អធ្ឋិធាតុយុទ្ធជនពលីទាំងនេះត្រូវបានស្វែងរក ប្រមូលដោយក្រុម K90   (ស្នងការដ្ឋានយោបាយនៃយោធភូមិភាគទី ៩) និងក្រុម K93 (បញ្ជាការដ្ឋានយោធាខេត្ត An Giang) ក្នុងរដូវប្រាំង ២០១៩-២០២០ ដែលក្នុងនោះ ក្រុម K90  ប្រមូលបានអធ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ៣៦ អធ្ឋិធាតុ  ដែលពលីជីវិតនា​សម័យសង្រ្គាមនៅ​ប្រទេសកម្ពុជា ។ ឯក្រុម K93 ប្រមូលបានអដ្ឋិធាតុចំនួន ៦៣ អធ្ឋិធាតុនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងនៅស្រុក Tri Ton និងស្រុក Tinh Bien នៃខេត្ត An Giang។

leftcenterrightdel
ការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលី Doc Ba Dac ស្រុក Tinh Bien ខេត្ត An Giang

 

តាងនាមថ្នាក់ដឹកនាំខេត្ត An Giang លោក Nguyen Thanh Binh  ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសម្តែងការដឹងគុណចំពោះការលះបង់របស់យុទ្ធជនពលី ព្រមទាំងកត់ស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជននៃអង្គភាពជំនាញនានាដែលទទួលបន្ទុកការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលី៕

បកប្រែដោយ Duy Hoan