leftcenterrightdel
អដ្ឋិធាតុយុទ្ធជនពលីទាំង ១០ ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Dak R’lap (រូបថត៖ vov.vn)

អដ្ឋិធាតុយុទ្ធជនពលីទាំងនេះត្រូវស្វែងរក និងជីកគាស់នៅភូមិលេខ៨ (ឃុំ  Quang Tan ស្រុក Tuy Duc)។ អដ្ឋិធាតុយុទ្ធជនពលីដែលពលីជីវិតនៅចុងឆ្នាំ១៩៧៣ ឬ ដើមឆ្នាំ១៩៧៤ ក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកទាំង ១០ នេះ មិនទាន់កំណត់អត្ដសញ្ញាណនៅឡើយទេ ហើយអដ្ឋិធាតុយុទ្ធជនពលីទាំងនេះចំណុះកងវរសេនាតូចលេខ៤ កងវរសេនាធំលេខ២៧១។ នៅក្នុងបរិយាកាសដ៏ឧឡារិក អាជ្ញាធរ កម្លាំងប្រដាប់អាវុធ មិត្តរួមអាវុធ និងប្រជាជនបានដាក់កម្រងផ្កានិងអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី៕

បកប្រែដោយ Thuy Anh