ផ្លាស់ប្តូរតំបន់ស្វែងរកឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែង

នាដើមខែកក្តដា បន្ទាប់ពីបញ្ចប់ការងារត្រៀមជារួចរាល់ នាយទាហាន និងពលទាហាននៃក្រុម K៩៩ (បញ្ជាការដ្ឋានយោធាខេត្ត Dong Thap) មានវត្តមាននៅភូមិលេខ ៤ ឃុំ Thanh My ស្រុក Thap Muoi ខេត្ត Dong Thap ដើម្បីអនុវត្តការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។ ដោយមិនថាក្រោមកំដៅថ្ងៃដូចជាភ្លើងឆេះ និងភ្លៀងធ្លាក់ខ្លាំងនោះទេ ក្រុម K៩១ នៅតែជីក និងបកស្រទាប់ដីនិមួយៗយ៉ាងហ្មត់ចត់ប្រុងប្រយ័ត្នដោយប្រើតែប្រដាប់ប្រដារ  និងយានយន្តសាមញ្ញៗដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។

ស្វែងយល់ពីការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគទី ៩ យើងខ្ញុំបានដឹងថា គ្រាពេលផ្ទុះឡើងជំងឺ Covid-19 គណៈកម្មាធិការបញ្ជាការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជននៃយោធភូមិភាគីទី ៩ បានចង្អុលណែនាំឲ្យក្រុមការងារពិសេសនានានៃយោធភូមិភាគទី៩ (ចាប់ពីក្រុម K៩០ ដល់ក្រុម K ៩៣) ផ្អាក់ជាបណ្ដោះអាសន្ននូវសកម្មភាពស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងអំឡុងពេលសង្គ្រាមនៅលើទឹកដីប្រទេសកម្ពុជា ទន្ទឹមនឹងនេះគឺបន្តផ្តោតសំខាន់លើការអនុវត្តការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅតាមតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសនៅតាមបណ្តាខេត្ត៖ An Giang, Kien Giang, Dong Thap  និងបណ្តាទីបញ្ចុះសពបណ្តោះអាសន្ននៅក្នុងសម័យសង្គ្រាមព្រំដែនភាគនិរតីវៀតណាម និងបណ្តាតំបន់ដែលពីមុនជាពន្ធនាគារនៃរបបចាស់។

leftcenterrightdel
ក្រុមការងារនៃយោធភូមិភាគទី៩ ស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

 

ពន្លឿនដំណើរការការងារ

ដោយមានភាពបត់បែនក្នុងការដឹកនាំ និងការប្តូរតំបន់បំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុឲ្យសមស្របទៅនឹងស្ថានភាពជាក់លាក់នោះ បានជាក្នុងរដូវប្រាំង ២០១៩-២០២០ ទីភ្នាក់ងារ និងអង្គភាពនានានៃយោធភូមិភាគទី ៩ បានស្វែងរកឃើញអដ្ឋិធាតុចំនួន ១៦៥ នាក់ នៅតាមបណ្តាខេត្ត និងទីក្រុងនៅតំបន់ដីសណ្តទន្លេ Cuu Long ។ មុនបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២០ គ្រាមិនទាន់មានការផ្ទុះឡើងនៃជំងឺ Covid-19 បណ្តាក្រុមការងារស្វែងរកអដ្ឋិធាតុចំណុះយោធភូមិភាគទី៩ ស្វែងរកបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១៧ នាក់ដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងអំឡុងពេលសង្គ្រាមនៅលើទឹកដីប្រទេសមិត្តកម្ពុជា។

គណៈកម្មាធិការបញ្ជាការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគទី៩ បានកំណត់យ៉ាងច្បាស់ថា៖ ដើម្បីពន្លឿនវឌ្ឍនភាពនៃការស្វែងរក និងប្រមូលអដ្ឋិធាតុ គណៈកម្មាធិការបានដឹកនាំបណ្តាទីភ្នាក់ងារ អង្គភាព ចំណុះនៅមូលដ្ឋានឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ និងព្រមៗគ្នាក្នុងការត្រួតពិនិត្យឡើងវិញ និងបំពេញឯកសារ បញ្ជីរាយនាមយុទ្ធជនពលី ព្រមទាំងជំរុញការរួបរួមគ្នាទាំងប្រព័ន្ធនយោបាយ និងប្រជាជនក្នុងការអនុវត្តការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីឲ្យទទួលបានលទ្ធផលល្អបំផុត៕

បកប្រែដោយ Minh Trung