គណៈកម្មការរៀបចំកម្មវិធីប្រកួតបវរកញ្ញាពិភពលោកវៀតណាម - Miss World Vietnam ២០២២ ទើបតែបានប្រកាសព័ត៌មានអំពីគណៈប្រតិភូអន្តរជាតិដែលនឹងមកប្រទេសវៀតណាម និងចូលរួមក្នុងរាត្រីចុងក្រោយថ្នាក់ជាតិ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ តាមនោះ បវរកញ្ញាពិភពលោកឆ្នាំ ២០២១ (Miss Word ២០២១) Karolina Bielawska, បវរកញ្ញាពិភពលោកឆ្នាំ ២០១៩ Toni-Ann Singh និងបវរកញ្ញាពិភពលោក - Julia Morley នឹងមកប្រទេសវៀតណាមដើម្បីចូលរួមនៅរាត្រីចុងក្រោយនៅថ្ងៃទី ១២ ខែធ្នូ។

leftcenterrightdel
បវរកញ្ញាពិភពលោកឆ្នាំ ២០២១ Karolina Bielawska នឹងចូលរួមក្នុងរាត្រីចុងក្រោយការបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ (រូបថត៖ Getty)

ក្រៅពីចូលរួមក្នុងរាត្រីចុងក្រោយនៃបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ នៅ MerryLand Quy Nhon អ្នកស្រី Julia Morley និងបវរកញ្ញាពិភពលោក ២ រូបក៏បានអមដំណើរបវរកញ្ញាពិភពលោក Top ៣ នៃ Miss World Vietnam  ២០២២ ទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយចំនួននៅទីក្រុង Binh Dinh ផងដែរ។ ជាមួយនឹងវត្តមានរបស់បវរកញ្ញាពិភពលោក និងសិល្បករជាភ្ញៀវកិត្តយសជួរមុខវៀតណាម វគ្គផ្តាច់ព្រ័ត្រ នៃបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅ MerryLand Quy Nhon នឹងរួមចំណែកលើកតម្កើងមុខមាត់ប្រទេសជាតិ និងប្រជាជនវៀតណាម ទៅកាន់ទស្សនិកជនស្រឡាញ់សម្រស់ទាំងជាតិ និងអន្តរជាតិ៕

តាម vovworld.vn