ចូលរួមក្នុងការប្រកួតនេះ តំណាងវៀតណាម កញ្ញា Nguyen Huynh Kim Duyen ទទួលបានកិត្តិយសជាបវរកញ្ញារង​ទី២ និងទទួលបានរង្វាន់ជាវាគ្មិនល្អបំផុត។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តំណាងវៀតណាម រួមជាមួយបេក្ខនារីមកពីប្រទេសផ្សេងៗទៀតបានឆ្លងកាត់ការប្រលងស្រែហៅឈ្មោះ ឈុតហែលទឹក ឈុតពេលល្ងាច និងឥរិយាបថដើម្បីជ្រើសរើសអ្នកឈ្នះរង្វាន់។

leftcenterrightdel
តំណាងវៀតណាម កញ្ញា​ Nguyen Huynh Kim Duyen ក្លាយជាបវរកញ្ញារង​ទី​២​ ក្នុង​ការ​ប្រកួត​ Miss Supranational ២០២២​

តំណាងវៀតណាម កញ្ញា Nguyen Huynh Kim Duyen កើតនៅឆ្នាំ ១៩៩៥ មកពីទីក្រុង Can Tho។ មុនពេលក្លាយជាបវរកញ្ញារង​ក្នុងការប្រកួត Miss Supranational ២០២២ នោះ នៅឆ្នាំ ២០១៩ នាងបានក្លាយជាបវរកញ្ញារង​ទី១ នៃការប្រកួតបវរកញ្ញាចក្រវាលវៀតណាម បន្ទាប់មកនាងបានចូលរួមការប្រកួត Miss Universe ២០២១ និងឈានដល់តារាងកំពូលទាំង១៦ ចុងក្រោយ៕

តាម vovworld.vn