កីឡាការិនី Nguyen Thi Oanh (ខេត្ត Bac Giang) បានក្លាយជាអត្តពលិកគំរូក្នុងទូទាំងប្រទេសនៅឆ្នាំ ២០២២ ដោយទទួលបាន ១,៦៣៨ ពិន្ទុ។ ក្នុងឆ្នាំ ២០២២ កីឡាការិនី Nguyen Thi Oanh បានឈ្នះមេដាយមាសចំនួន ៣ គ្រឿងនៅស៊ីហ្គេមលើកទី ៣១ និងមេដាយមាសចំនួន ៤ គ្រឿងនៅការប្រកួតកីឡាជាតិលើកទី៩។ ដោយទទួលបាន ៦១៨ ពិន្ទុ លោក Mai Duc Chung គឺជាគ្រូបង្វឹកគំរូក្នុងទូទាំងប្រទេសនៅឆ្នាំ២០២២។

leftcenterrightdel
កីឡាការិនី Nguyen Thi Oanh ប្រកួតយ៉ាងល្អនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១

កីឡាករហែលទឹក Do Thanh Hai (ទីក្រុងហូជីមិញ) គឺជាអត្តពលិកពិការគំរូ ហើយលោក Nguyen Dang Vien (ទីក្រុងហូជីមិញ) ជាគ្រូបង្វឹកគំរូសម្រាប់កីឡាជនពិការក្នុងទូទាំងប្រទេសនៅឆ្នាំ២០២២។ ការបោះឆ្នោតបានធ្វើឡើងដោយផ្ទាល់ និងតាមទម្រង់ផ្ញើសំបុត្រកាលពីថ្ងៃទី២៩ ខែធ្នូ ដោយមានការចូលរួមពីអ្នកយកព័ត៌មានផ្នែកកីឡាជាង ២០០ នាក់ នៅទូទាំងប្រទេស៕

បកប្រែដោយ Thuy Anh