ការប្រកួតមានការចូលរួមពីកម្មាភិបាល យុទ្ធជនជាង ១ ពាន់នាក់មកពីអង្គភាពជាច្រើនដូចជា៖ បញ្ជាការដ្ឋានទីក្រុងហូជីមិញ នគរបាលទីក្រុងហូជីមិញ សាកលវិទ្យាល័យនគរបាលប្រជាជន និងកងជីវពលនៃបណ្តាខ័ណ្ឌ និងស្រុក។ ការប្រកួតនេះក៏មានការចូលរួមពីយុវជនយុវនារីចំនួន ១២០ នាក់ក្នុងទីក្រុងផងដែរ។

leftcenterrightdel
កីឡាករក្នុងការប្រកួតរត់ប្រណាំង

កីឡាករទាំងឡាយបានរត់ប្រណាំងពីរោងមហោស្រពទីក្រុងហូជីមិញ តាមផ្លូវដូចជា៖ Dong Khoi, Nguyen Hue, Le Thanh Ton ... ដោយមានចម្ងាយ ៥ គីឡូម៉ែត្រ។ ការប្រកួតគឺជាសកម្មភាពកីឡាប្រចាំឆ្នាំដើម្បីពង្រឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កីឡាករទាំងឡាយសិក្សា ជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកកីឡាករវ័យក្មេងសម្រាប់ក្រុមអត្តពលិកគ្រប់ថ្នាក់៕

បកប្រែដោយ Huyen Trang