leftcenterrightdel
គ្រូបង្វឹក Park Hang-seo (រូប​ថត៖ VFF)

ដូច្នេះ AFF Cup 2022 នឹងក្លាយជាការប្រកួតចុងក្រោយដែលគ្រូបង្វឹក Park Hang-seo  ដឹកនាំក្រុមវៀតណាម។ ក្នុងរយៈពេល ៥ ឆ្នាំ ធ្វើការជាមួយនឹងបាល់ទាត់វៀតណាម គ្រូបង្វឹក Park បានជួយបាល់ទាត់វៀតណាមទទួលបានសមិទ្ធផលឆ្នើមជាច្រើនដូចជា៖ ជើងឯករងក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC U-23 CHAMPIONSHIP 2018; ចំណាត់ថ្នាក់ទី ៤ នៅ Asian Games 2018; ឈ្នះមេដាយមាសកីឡាបាល់ទាត់បុរសស៊ីហ្គេម ២ ដងជាប់គ្នា; ជើងឯក AFF Cup 2018; បានជួយក្រុមវៀតណាមឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃវគ្គផ្តាច់ព្រ័ត្រអាស៊ីឆ្នាំ ២០១៩ និងបានចូលរួមក្នុងវគ្គជម្រុះចុងក្រោយ World Cup ជាលើកដំបូង។ គ្រូបង្វឹក Park Hang-seo បានបញ្ជាក់ថា៖ "ខ្ញុំនឹងចងចាំជានិច្ចនូវអនុស្សាវរីយ៍នៃដំណើរការរយៈពេល ៥ ឆ្នាំរបស់ខ្ញុំជាមួយបាល់ទាត់វៀតណាម"៕

បកប្រែដោយ Duy Hoan