ជាលទ្ធផល ក្រុមបាល់ទាត់វៀតណាមស្ថិតក្នុងពូល B រួមជាមួយក្រុមបាល់ទាត់ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ ចំណែកពូល A មានក្រុមបាល់ទាត់ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងក្រុមឈ្នះក្នុងវគ្គជម្រុះរវាងទីម័រខាងកើត/ប្រ៊ុយណេ។ AFF Cup 2022 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣។

leftcenterrightdel
លទ្ធផលនៃការចាប់ឆ្នោត AFF Cup 2022 (រូបថត៖ AFF)

សម្រាប់រូបមន្ដនៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ានេះ ហាក់ប្លែកពីឆ្នាំមុនៗ ដោយក្រុមនីមួយៗនៃពូលទាំងពីរក្នុងមួយក្រុមត្រូវលេងក្នុងដី ២ប្រកួត និងក្រៅដី ២ប្រកួត។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ ដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូវប្រកួតវគ្គចម្រុះចាញ់ធ្លាក់ដែលមាន ២ជើង គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ៕

បកប្រែដោយ Huyen Trang