ក្នុងការប្រកួតទីមួយ Quang Liem កាន់កូនសរបានលេងយ៉ាងល្អ ហើយបានឈ្នះបន្ទាប់ពីផ្លាស់ទីចំនួន ៦៦។ នៅក្នុងការប្រកួតទីពីរ Quang Liem បានកាន់កូនខ្មៅ (តាមពីក្រោយ) ប៉ុន្តែនៅតែលេងបានយ៉ាងល្អដើម្បីឈ្នះម្តងទៀតបន្ទាប់ពីការផ្លាស់ទីចំនួន ៥៣។ នៅក្នុងការប្រកួតទី៣ Quang Liem ស្មើជាមួយ J.Duda បន្ទាប់ពីផ្លាស់ទីចំនួន ៧១ ដោយហេតុនេះឈ្នះវគ្គផ្តាច់ព្រ័ត្រជាមួយនឹងពិន្ទុ ២.៥-០.៥។

leftcenterrightdel
Le Quang Liem បានយកឈ្នះលើ Duda ( រូបថតអេក្រង់)

នេះជាលើកទី២ ហើយដែល Quang Liem បានយកឈ្នះ J.Duda បន្ទាប់ពីលើកទីដំបូងនៅ Oslo Cup កាលពីខែមេសា ឆ្នាំ២០២២។ ជាមួយនឹងលទ្ធផលខាងលើ Quang Liem ស្ថិតក្នុងចំណាត់ថ្នាក់ ៦/៨ ជាបណ្តោះអាសន្ននៅ FTX Crypto Cup 2022 ដោយមាន ៣ ពិន្ទុ។ ស្តេចអុក M.Carlsen (ន័រវេស)  កំពុងនាំមុខគេដោយមាន ៩ ពិន្ទុ៕

បកប្រែដោយ Huyen Trang