មហោស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ គឺជាមហោស្រពលើកទី២០ ដែលមានការចូលរួមពីកីឡាករ និងកីឡាការិនីជានិស្សិតមកពីប្រទេសចំនួន១១ ក្នុងតំបន់។ កីឡាករនិងកីឡាការិនីចូលរួមការប្រកួតកីឡាចំនួន ២៣ វិញ្ញាសា ដូចជា៖ អត្តពលកម្ម បាញ់ធ្នូ គុនដាវ ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះ បាល់ទាត់។ល។

leftcenterrightdel
ក្រុមកីឡានិស្សិតវៀតណាមដោយមានកីឡាករនិងកីឡាការិនីចំនួន ៥១ នាក់ចូលរួមមហោស្រពកីឡា

ក្រុមកីឡានិស្សិតវៀតណាមបានចូលរួមមហោស្រពកីឡានិស្សិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ ដោយមានសមាជិកចំនួន ៨៨ នាក់ ក្នុងនោះមានអត្តពលិកចំនួន ៥១ នាក់ចូលរួមប្រកួតកីឡា ៦/២៣ វិញ្ញាសា។ ក្រុមកីឡានិស្សិតវៀតណាមដណ្តើមបានមេដាយសរុបចំនួន ២៨ គ្រឿង ហើយឈរនៅចំណាត់ថ្នាក់ទី៤ រួមមាន មេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរឹទ្ធ ៩ គ្រឿង៕

បកប្រែដោយ Thuy Anh