ក្រុមកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ ដោយមានសមាជិកចំនួន ១៥៣ នាក់ ដឹកនាំដោយលោក Nguyen Hong Minh អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា។

leftcenterrightdel
ក្រុមកីឡាជនពិការវៀតណាមថតរូបទុកជាអនុស្សាវរីយ៍មុននឹងចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី

ក្នុងចំណោមប្រភេទកីឡាចំនួន ១៤  នោះ កីឡាករវៀតណាមទាំងនេះនឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន ៨ រួមមាន៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី ពីងប៉ុង អុក យូដូ និងបាញ់ធ្នូ។ គោលដៅរបស់ក្រុមកីឡាជនពិការវៀតណាមគឺដណ្ដើមបានមេដាយមាសពី ៣៥ ទៅ ៤០ គ្រឿង ដើម្បីក្លាយជាប្រទេសនាំមុខគេទាំង ៥ ក្នុងតំបន់។

ពិធីបង្ហូតទង់ជាតិ ASEAN Para Games លើកទី ១១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ហើយពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែកក្កដា៕

បកប្រែដោយ Huyen Trang