leftcenterrightdel
កីឡាករ Nham Manh Dung

ក្នុងការប្រកួតចុងក្រោយនៃពូល C AFC U23 Asian Cup ក្រុមបាល់ទាត់ U23 វៀតណាម ត្រូវតែយកឈ្នះ U23 Malaysia ដើម្បីប្រជែងយកសំបុត្រចូលវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។ គ្រូបង្វឹក Gong Oh-kyun និងសិស្សបានសម្រេចគោលដៅ ដោយយកឈ្នះក្រុមបាល់ទាត់ U23 Malaysia ក្នុងលទ្ធផល ២-០ ដោយសារគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Nham Manh Dung និងកីឡាករ Bui Hoang Viet Anh។

បញ្ចប់វគ្គចែកពូល U23 វៀតណាមឈរនៅលេខរៀងទី ២ ក្នុងពូល C មាន ៥ ពិន្ទុ តិចជាង U23 កូរ៉េខាងត្បូង ២ ពិន្ទុ។ ក្រុមរបស់គ្រូបង្វឹក Gong Oh-kyun បានបញ្ចប់គោលដៅរបស់ខ្លួនដោយបានឈ្នះសំបុត្រទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ គូប្រកួតបន្ទាប់របស់ U23 វៀតណាម គឺជាក្រុមកំពូលក្នុងពូល D ដែលភាគច្រើនទំនងជា U23 ជប៉ុន៕

បកប្រែដោយ Duy Hoan