leftcenterrightdel
AFF Cup មានម្ចាស់ឧបត្ថម្ភថ្មីតាំងពីឆ្នាំ ២០២២ (រូបថត៖ hanoimoi.com.vn)

អាស្រ័យហេតុនេះ ចាប់ពីឆ្នាំ ២០២២ AFF Cup នឹងត្រូវបានឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភ Mitsubishi Electric។ ការប្រកួតនេះប្តូរឈ្មោះ ពី AFF Suzuki Cup ទៅ AFF Mitsubishi Electric Cup។

យោងតាមផែនការគ្រោងទុក ការប្រកួតនឹងចាប់ផ្តើមនៅខែធ្នូ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ បានបញ្ចប់។ ថ្លែងក្នុងពិធីប្រកាសម្ចាស់ឧបត្ថម្ភ លោក ខៀវ សាម៉េត ប្រធាន AFF បានបញ្ជាក់ថា៖ “ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា កិច្ចសហប្រតិបត្ដិការនេះនឹងជួយជំរុញការប្រកួតឱ្យឈានដល់កម្រិតថ្មីមួយ”៕

បកប្រែដោយ Pham Diep