ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះមានវិញ្ញាសាប្រកួត​ចំនួន​ ៤០។ ការប្រកួតទាំង​ឡាយ​នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្តជិតខាងចំនួន ១១។

leftcenterrightdel
ប្រតិភូចូល​រួម​ពិធី

ថ្លែងមតិក្នុងពិធី លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា អស់រយៈពេល ១៩ ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២២ មក ទីក្រុងហាណូយមានកិត្តិយសម្តងទៀតរៀបចំ​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកនេះ។ ពិធីនាថ្ងៃនេះមានអត្ថន័យសំខាន់ដែល​បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ​នៅក្នុងដួងចិត្តមិត្តភក្តិក្នុងតំបន់ និងអន្តរជាតិ។ ហើយព្រឹត្តិការណ៍នេះនឹងបង្ហាញអោយឃើញពីរូបភាពដ៏ស្និទស្នាលនៃប្រទេសវៀតណាម និងការរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម ព្រមទាំងអះអាងពីតួនាទីរបស់កីឡាវៀតណាមនៅក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយអញ្ជើញថ្លែងនៅក្នុងពិធី

ពិធី “ទីក្រុងហាណូយរាប់ថយក្រោយ ៣១ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣១” ក៏មានគោលបំណងផ្សព្វផ្សាយដល់ប្រជាជនអំពីអត្ថន័យ និងសារៈសំខាន់ នៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ដោយហេតុនេះ កៀរគរគ្រប់ប្រភពធនធាន និងការគាំទ្រពី​​សង្គមទាំងមូល ដើម្បីបម្រើដល់ការរៀបចំរបស់សកម្មភាពស៊ីហ្គេមលើកទី៣១។

លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា៖ “រាល់ការត្រៀមរៀបចំសម្រាប់ស៊ីហ្គេមបានឈានចូលដល់ដំណាក់កាលចុង​ក្រោយ​ហើយ​​។ ហេដ្ឋារចនាសម្ព័ន្ធ​ត្រៀមជារួចរាល់ហើយ។ បច្ចុប្បន្ននេះ គ្រប់ខ័ណ្ឌស្រុកទាំងអស់នៃទីក្រុងហាណូយ ក៏ដូចជាតំបន់ដែលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក៏បានត្រៀមរួចរាល់ដែរ។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​បាន​សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដើម្បីរៀបចំសេណារីយូសម្រាប់់ពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម ព្រមទាំងផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម ក៏ដូចជាឆ្ពោះទៅរក​សហគមន៍អាស៊ានមួយ​រីកចម្រើន​ខ្លាំង​ក្លា​ថែម​ទៀត​”។

បន្ទាប់ពីពិធីរាប់ថយក្រោយ ៣១ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមលើកទី ៣១ ប្រតិភូ អត្តពលិក និងប្រជាជនគ្រប់មជ្ឈដ្ឋាន បានចូលរួមក្នុងទិវារត់ប្រណាំងអូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល និងរង្វាន់រត់ប្រណាំងរបស់កាសែតហាណូយថ្មី លើកទី ៤៧ ដើម្បីសន្តិភាពឆ្នាំ ២០២២ ផងដែរ៕

បកប្រែដោយ Duy Hoan