នៅក្នុងជំនួប លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យ FIFA បន្តសហប្រតិបត្តិការ និងគាំទ្រសហព័ន្ធកីឡាបាល់ទាត់វៀតណាមដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ និងដំឡើងថ្នាក់បណ្ដាក្រុមបាល់ទាត់វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក លោក Gianni Infantino (រូបថត៖ vnanet.vn)

ប្រធាន FIFA លោក Gianni Infantino បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមមានគោលនយោបាយដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍកីឡា រួមទាំងបាល់ទាត់។ លោកប្រធាន Gianni Infatino បានអះអាងថា FIFA នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រសហព័ន្ធកីឡាបាល់ទាត់វៀតណាមក្នុងវិស័យនេះ៕

បកប្រែដោយ Huyen Trang