leftcenterrightdel
លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលនៃ AFF Cup 2020

ជាលទ្ធផល ក្រុមវៀតណាមស្ថិតក្នុងពូល B ជាមួយក្រុមម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ។ ពូល A រួមមានក្រុមថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះក្នុងការប្រកួតជម្រុះរវាងព្រុយណេ និងទីម័រខាងកើត។ AFF Cup 2020 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយម្ចាស់ផ្ទះមិនទាន់កំណត់នៅឡើយទេ។ នៅវគ្គចែកពូល ក្រុមទាំងឡាយនឹងប្រកួតជាមួយគ្នាតាមទម្រង់វិលជុំ ដើម្បីជ្រើសរើសក្រុមលេខ ១ និងលេខ ២ នៃពូលនីមួយៗ ដើម្បីចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

បកប្រែដោយ Huyen Trang