កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងបំណងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំរបស់ការិយាល័យ SEAGF នាថ្ងៃទី៨ ខែកក្កដា ស្ដីពីស្ថានភាពនៃជំងឺ Covid-19 នៅប្រទេសនិមួយៗ ធ្វើបច្ចុប្បន្នភាពអំពីការប្រកួត SEA Games លើកទី ៣១ នៅវៀតណាម ការប្រកួត SEA Games លើកទី ៣២ នៅកម្ពុជា មហោស្រពកីឡាអាស៊ីក្នុងផ្ទះ និងក្បាច់គុនអាស៊ីនៅថៃនាឆ្នាំ២០២២ និងការផ្ដល់យោបល់សម្រាប់សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្រ្តីកីឡាអាស៊ាន ស្ដីពីការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កីឡាករក្នុងអាស៊ាន នៅមហោស្រពកីឡាតំបន់។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ bienphong.com.vn)

អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់តំណាងចំនួន ៣៣ នាក់នៃគណៈកម្មាធិការអូឡាំពិកជាតិចំនួន១១ ថ្នាក់ដឹកនាំ និងសមាជិកនៃការិយាល័យ SEAGF។ លោក Tran Duc Phan អគ្គនាយករងទទួលបន្ទុកអគ្គនាយកដ្ឋានកីឡា អនុប្រធានគណៈកម្មការរៀបចំ SEA Games ៣១ និងលោក Tran Van Manh អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកវៀតណាម បានចូលរួមកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំ លោក Tran Duc Phan បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានអនុម័តសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មការរៀបចំ SEA Games ៣១ ស្ដីពីការពន្យាពេលវៀបចំព្រឹត្តិការណ៍នេះដល់ឆមាសទី២ ឆ្នាំ២០២២។ វៀតណាមនឹងប្រកាសដល់ប្រទេសទាំងឡាយយ៉ាងឆាប់ៗ។

តំណាងគណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏បានប្រកាសអំពីការត្រៀមរៀបចំសម្រាប់ SEA Games ៣២ ដែរ។ នេះជាលើកដំបូងដែលកម្ពុជារៀបចំ SEA Games ហើយរំពឹងថា នឹងទទួលជំនួយពីប្រទេសទាំងឡាយក្នុងអាស៊ាន។ កម្ពុជាសង្ឃឹមថា វៀតណាមនឹងប្រកាសពីកាលវិភាគនៃការប្រកួតកីឡា SEA Games លើកទី ៣១ នាពេលឆាប់ៗ ដើម្បីត្រៀមរៀបចំឲ្យទាន់វេលានូវការប្រកួតកីឡា SEA Games លើកទី ៣២ នៅឆ្នាំ២០២៣។

គណៈកម្មការរៀបចំមហោស្រពកីឡាអាស៊ីក្នុងផ្ទះ និងក្បាច់គុនអាស៊ីលើកទី៦ (AIMAG6) ក៏បានជូនដំណឹងអំពីការត្រៀមរៀបចំមហាស្រពនៅទីក្រុងបាងកក និងឈុនបុរី ពីថ្ងៃទី១០ ដល់ទី២០ ខែមីនា ឆ្នាំ២០២២ ដោយមានវិញ្ញាចំនួន២៩។

បញ្ហាមួយក្នុងចំណោមបញ្ហាត្រូវបានយកចិត្តទុកដាក់ក្នុងកិច្ចប្រជុំលើកនេះគឺសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីកីឡានៃបណ្តាប្រទេសអាស៊ាន ស្ដីពីការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កីឡាករក្នុងតំបន់នៅ SEA Games។ សេចក្តីថ្លែងការណ៍រួមមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កីឡាករនៅការប្រកួតតំបន់និងអន្តរជាតិ ព្រមទាំងលើកកំពស់ស្នាដៃរបស់អាស៊ានក្នុងការប្រកួតកីឡា៕

បកប្រែដោយ Thuy Anh