ក្នុងនាមជាក្រុមការពារជើងឯក ក្រុមវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ១ ជាមួយថៃ។ ក្រុមទី ២ រួមមានហ្វីលីពីន និងមីយ៉ាន់ម៉ា; ក្រុមទី ៣ រួមមានម៉ាឡេស៊ី និងសិង្ហបុរី; ក្រុមទី ៤ រួមមានឥណ្ឌូនេស៊ី និងកម្ពុជា; ក្រុមទី ៥ រួមមានឡាវ និងប្រ៊ុយណេ ឬទីម័រខាងកើត។

leftcenterrightdel
AFF Cup គឺជាការប្រកួតបាល់ទាត់ធំជាងគេនៅអាស៊ីអាគ្នេយ៍ (រូបថត៖ vtv.vn)

ក្រុមទាំងឡាយនឹងត្រូវបែងចែកជាពូលចំនួនពីរ ដែលប្រកួតតាមទម្រង់វិលជុំ។ ពិធីចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ ខែកញ្ញា នៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះ AFF មិនទាន់បានកំណត់ម្ចាស់ផ្ទះ AFF Cup 2020 នៅឡើយទេ។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២៕

បកប្រែដោយ Huyen Trang