leftcenterrightdel
កីឡាករ Nguyen Tien Minh និងកីឡាការិនី Nguyen Thuy Linh ឈ្នះសំបុត្រចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ២០២០ (រូបថត៖ hanoimoi.com.vn)

កីឡាករ Nguyen Tien Minh និងកីឡាការិនី Nguyen Thuy Linh នឹងចូលរួមវិញ្ញាសាសម្រាប់ឯកត្តជនបុរស ឯកត្តជននារី នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០។ វិញ្ញាសានិមួយៗមានកីឡាករចូលរួម ៣៨ នាក់ ហើយប្រទេសនិមួយៗមានកីឡាករចូលរួម ២ នាក់លុះត្រាតែកីឡាករទាំងពីរនោះត្រូវស្ថិតក្នុងបញ្ជីកីឡាករល្អជាងគេទាំង ១៦ នៅលើពិភពលោក។ យោងតាមតារាងចំណាត់ថ្នាក់កីឡាករមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ កីឡាករ Nguyen Tien Minh ស្ថិតនៅលំដាប់ថ្នាក់ ៣២/៣៨ នៅវិញ្ញាសាសម្រាប់បុរស ហើយកីឡាការិនី Nguyen Thuy Linh ស្ថិតនៅលំដាប់ថ្នាក់ ២៥/៣៨ នៅវិញ្ញាសាសម្រាប់នារី។ ដូច្នេះ មកដល់ពេលនេះ ក្រុមកីឡាវៀតណាមមានកីឡាករ កីឡាការិនីចំនួន ១០ នាក់នឹងចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០៕

បកប្រែដោយ Thuy Anh