leftcenterrightdel
លោក​ឧត្តមសេនីយ៍ត្រី Tran Van Ba អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺន អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក I.A.Buvaltsev អគ្គនាយកនៃអគ្គនាយកដ្ឋានហ្វឹកហ្វឺន អគ្គសេនាធិការដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំ Army Games អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។ ភាគីវៀតណាមដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី Tran Van Ba អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺន អគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ផ្តល់ព័ត៌មានអំពី Army Games 2021 លោកឧត្តមសេនីយ៍ឯក I.A.Buvaltsev បានមានប្រសាសន៍ថា Army Games ឆ្នាំនេះនឹងធ្វើឡើងពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា។ ក្រៅពីសហព័ន្ធរុស្ស៊ី បច្ចុប្បន្ននេះមានប្រទេសចំនួន ១២ នឹងជាសហម្ចាស់ផ្ទះ Army Games 2021 រួមមាន៖ អាមេនី អាល់ហ្សេរី បេឡារុស្ស អ៊ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន កាតា ចិន ម៉ុងហ្គោលី ស៊ែប៊ី វៀតណាម និងអ៊ូសបេគីស្ថាន។ នៅក្នុងវិញ្ញាសាចំនួន ៣៤ នៅ Army Games ២០២១ សហព័ន្ធរុស្ស៊ីបានរៀបចំវិញ្ញាសាចំនួន ១៣; វៀតណាមរៀបចំ​វិញ្ញាសាចំនួន ២; ចិនចំនួន ៣; ម៉ុងហ្គោលីចំនួន ២ ... ថ្ងៃផុតពេលកំណត់សម្រាប់ប្រទេសនានាដាក់ពាក្យសុំចូលរួមគឺថ្ងៃទី ១ ឧសភាខាងមុខ។ បច្ចុប្បន្ននេះមាន​ក្រុម​ចំនួន ២០៣ មកពី ២៣ ប្រទេស និងដែនដី ដែលបានចុះឈ្មោះចូលរួម Army Games 2021 ក្នុងនោះសហព័ន្ធរុស្ស៊ីមាន ៣៦ ក្រុម, វៀតណាម ១៦ ក្រុម, ចិន ២០ ក្រុម…គ្រោងថាចាប់ពីថ្ងៃទី ៦ ដល់ទី ១០ សីហា ក្រុមទាំងឡាយនឹងប្រមូលផ្តុំនៅក្នុងប្រទេសដែលរៀបចំវិញ្ញាសា​ប្រកួត។ ក្នុងអំឡុងពេលប្រព្រឹត្តទៅ Army Games អត្តពលិកទាំងអស់ត្រូវតែគោរពតាមបទប្បញ្ញត្តិនៃការប្រកួត។ បណ្តាប្រទេសជាម្ចាស់ផ្ទះត្រូវចាត់កងកម្លាំងត្រូតពិនិត្យយោធាដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ក្រុមទាំងឡាយ។ នៅក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញនៃ Covid-19 គណៈកម្មការរៀបចំ Army Games 2021 ស្នើឲ្យក្រុមទាំងឡាយនៅពេលមកដល់សហព័ន្ធរុស្ស៊ី ឬបណ្តាប្រទេសម្ចាស់ផ្ទះ ត្រូវមានវិញ្ញាបនប័ត្រធ្វើតេស្តទទួលលទ្ធផលអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង Covid-19។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Tran Van Ba បានជូនដំណឹងអំពីការរៀបចំសម្រាប់វិញ្ញាសាចំនួន ២ គឺការជួយសង្គ្រោះ និងបាញ់ស៊ីបដែលរៀបចំឡើងនៅប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Tran Van Ba រំពឹងថាបណ្តាប្រទេសទាំងអស់ដែលចូលរួមកិច្ចប្រជុំនេះនឹងបញ្ជូនក្រុមឲ្យមកចូលរួមប្រកួតនៅវៀតណាម៕

បកប្រែដោយ Duy Hoan