ដោយសារឥទ្ធិពលនៃការរាតត្បាត Covid-19 បានជាចំនួនសមាជិករបស់ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមលើកនេះមានតែអ្នកជំនាញ Park Chung-gun និងកីឡាករ ៣ នាក់ រួមមាន Tran Quoc Cuong, Nguyen Dinh Thanh និង Pham Xuan Chuyen។ យោងតាមអ្នកគ្រូបង្វឹកក្រុមកីឡាបាញ់កាំភ្លើងវៀតណាម លោកស្រី Nguyen Thi Nhung បានឱ្យដឹងថា នៅសល់ត្រឹមតែកីឡាករ Tran Quoc Cuong មានឱកាសធំបំផុតប៉ុណ្ណោះ។ កីឡាកររូបនេះ បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ ១៧ នៅលើពិភពលោក ហើយគ្រាន់តែត្រូវការឡើង ១ ចំណាក់ថ្នាក់ប៉ុណ្ណោះ ដោយឈរនៅចំណាត់ថ្នាក់លេខ ១៦ នឹងដណ្តើមបានសំបុត្រទៅចូលរួមប្រកួតនៅឯព្រឹត្តិការណ៍អូឡាំពិក។

leftcenterrightdel
កីឡាករទាំងអស់បង្ហាញការប្តេជ្ញាចិត្តដណ្តើមបានសំបុត្រទៅចូលរួមប្រកួតនៅឯព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២១ (រូបថត៖ vtv.vn)

អ្នកគ្រូបង្វឹក Nguyen Thi Nhung បានឲ្យដឹងថា "ក្នុងអំឡុងពេលហ្វឹកហាត់នាពេលព្រឹកនេះ មុនពេលចាកចេញទៅចូលរួមការប្រកួត  កីឡាករទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដណ្តើមឲ្យបានសំបុត្រទៅចូលរួមប្រកួតនៅឯព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២១"។

ដើម្បីលើកទឹកចិត្តស្មារតីប្រកួតប្រជែងរបស់កីឡាករទាំងឡាយ អ្នកគ្រូបង្វឹក Nguyen Thi Nhung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន SENAVI បានសម្រេចចិត្តនឹងផ្តល់ប្រាក់រង្វាន់ ១០០ លានដុងដល់កីឡាករដែលដណ្តើមបានសំបុត្រទៅ​ចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២១ នៅឯការប្រកួតកីឡាបាញ់កាំភ្លើងដែលរៀបចំឡើងនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី  ២៨ ខែមីនា៕

បកប្រែដោយ​ Duy Hoan