leftcenterrightdel
កីឡាការិនីហែលទឹក Anh Vien ខិតខំឈ្នះសំបុត្រចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ

ស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ គឺជាព្រឹត្ដិការណ៍ដែលវៀតណាមជាម្ចាស់ផ្ទះលើកទី ២។ ប៉ុន្តែរោគរាតត្បាត Covid-19 បានធ្វើឲ្យការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលគេរង់ចាំជិត ៤ ឆ្នាំមកហើយ ត្រូវផ្អាកជាបណ្ដោះអាសន្ន ។ ដោយរងផលប៉ះពាល់មកពីរោគរាតត្បាតផងនិងថវិកាផង  ហេតុដូច្នេះការជួសជុលហេដ្ឋារចនាសម្ព័ន្ធនិងលើកកម្ពស់គុណភាពសម្រាប់ការប្រកួតកីឡានៅទីក្រុងហាណូយ និងតាមបណ្តាខេត្តក្រុងជួបការលំបាកមិនតិចឡើយ។ ប៉ុន្ដែដោយមានការរួមចំណែកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ ... ការរៀបចំស៊ីហ្គេមលើកទី ៣១ នឹងត្រូវបានដំណើរការតាមការគ្រោងទុក។ មិនត្រឹមតែជួបការលំបាកក្នុងការត្រៀមរៀបចំហេដ្ឋរចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងរោគរាតត្បាត Covid-19 ក៏ធ្វើឱ្យការបណ្តុះបណ្តាលកីឡាករនៅបរទេសជួបការលំបាកទៀតផង។

បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២២ ឆ្នាំ ២០០៣ កីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់កំពូលលេខ ៣ នៅបណ្ដាស៊ីហ្គេមជាបន្តបន្ទាប់។ ជាពិសេសមានពីរបីដងដែលកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ នៅក្រៅប្រទេសដែលក្នុងនោះលេចធ្លោជាងគេគឺស៊ីហ្គេម ៣០ ឆ្នាំ ២០១៩។

សមិទ្ធិផលទាំងនេះបានមកពីការរៀបចំព្រឹត្ដិការណ៍កីឡាក្នុងប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ប្រសិនបើមិនមានព្រឹត្ដិការណ៍កីឡារទាំងនេះទេ យើងនឹងគ្មានគោលដៅក្នុងការបណ្តុះបណ្តាលកីឡាករដើម្បីជ្រើសរើសទៅចូលរួមព្រឹត្ដិការណ៍កីឡារ​អន្ដរជាតិទេ។ 

និយាយអំពីកីឡាអូឡាំពិកគឺសំដៅទៅលើទីលានប្រកួតមានគុណភាពកម្រិតខ្ពស់។ បច្ចុប្បន្ននេះកីឡាវៀតណាមមានតែកីឡាករ ៥ នាក់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមអូឡាំពិកតូក្យូ ហើយនៅការប្រកួតជាច្រើនត្រូវបានពន្យាពេលដោយសាររោគរាតត្បាត។ វិស័យកីឡាបានកំណត់គោលដៅថា កីឡាករប្រមាណ ២០ នាក់ទេ ដែលឆ្លងកាត់វគ្គជម្រុះនិងខិតខំប្រឹងប្រែងឲ្យបានមេដាយនៅអូឡាំពិក។

ក្នុងប្រវត្តិចូលរួមការប្រកួតកីឡាអូឡាំពិកតំបន់អាស៊ីអាគ្នេយ៍ទទួលបានតែមេដាយមាស ១៨ គ្រឿងប៉ុណ្ណោះ។ វៀតណាមមានភព្វសំណាងទទួលបានមេដាយមាស ១ របស់កីឡាករ  Hoang Xuan Vinh ឆ្នាំ ២០១៦ នៅ Olymic Rio (ប្រេស៊ីល) ។

ក្រឡេកមើលមេដាយមាសដែលកីឡាករ  Hoang Xuan Vinh ទទួលបាននោះ ខ្ញុំនិងអ្នកគាំទ្រជាច្រើនបានយំក្នុងក្ដីរំភើបចិត្ដយ៉ាងខ្លាំង។ ពីព្រោះមេដាយមាសរបស់កីឡាករ Hoang Xuan Vinh គ្រាន់តែជាផ្កាភ្លើងដ៏កម្រមួយក្នុងវិស័យកីឡាវៀតណាមនៅព្រឹត្ដិការណ៍អូឡាំពិក។ 

នៅព្រឹត្ដិការណ៍ស៊ីហ្គេម មានការចូលរួមពីប្រទេសចំនួន ១១ ដែលគេតែងនិយាយលេងថា“ ជាការប្រកួតកីឡារក្នុងស្រះភូមិ” “   ប៉ុន្តែសំខាន់គឺកីឡាវៀតណាមដណ្ដើមបានមេដាយច្រើនដែលនាំមកនូវភាពសប្បាយរីករាយឲ្យអ្នកគាំទ្រ។ នៅពេលដែលក្រុមបាល់ទាត់ U.22 + 2 វៀតណាមឈ្នះមេដាយមាសនៅស៊ីហ្គេមលើកទី ៣០ អ្នកគាំទ្រនៅទូទាំងប្រទេសមានក្ដីសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីរងចាំអស់រយៈពេលជាច្រើនឆ្នាំមក។ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ ក្រៅពីបាល់ទាត់បុរសនិងបាល់ទាត់នារីឈ្លះមេដាយមាសនោះ កីឡាវៀតណាមក៏ទទួលបានលទ្ធផលល្អដោយជាប់ចំណាត់ថ្នាក់ទី ២  នៃតារាងមេដាយ។

មេដាយនិងសមិទ្ធិផលទាំងនេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវកិត្យានុភាពរបស់វិស័យកីឡាវៀតណាមនៅការប្រកួតក្នុងតំបន់ដោយខិតឡើង ASIAD និងអូឡាំពិក៕

អនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាមសាស្ត្រាចារ្យរង បណ្ឌិត លោក Hoang Vinh Giang!

បកប្រែដោយ Pham Diep