នេះគឺជាព្រឹត្តិការណ៍សំខាន់ដែលកត់សំគាល់រយៈពេល ១ ឆ្នាំ មុនពេលពិធីបើកមហោស្រពកីឡា SEA Games 31 ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

leftcenterrightdel
ប្រតិភូនិងអត្តពលិករត់ជុំវិញបឹង Hoan Kiem

ក្នុងពិធីនេះ លោក Nguyen Ngoc Thien រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងជាប្រធាននៃគណៈកម្មការរៀបចំមហោស្រពកីឡា SEA Games 31 និង ASEAN Para Games 11 ឆ្នាំ២០២១ បានឲ្យដឹងថា មហោស្រពកីឡា SEA Games 31 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ និងខេត្ត ក្រុងមួយចំនួន។ នេះជាលើកទី ២ ហើយដែលវៀតណាមរៀបចំព្រឹត្តិការណ៍កីឡាសំខាន់នេះ។ ដោយមានវិញ្ញាណសារចំនួន ៤០ និងមានការចូលរួមពីអត្តពលិកចំនួន ១០,០០០ នាក់មកពីប្រទេសនៅអាស៊ីអាគ្នេយ៍ ១១ ហើយមហោស្រពកីឡា SEA Games 31 នឹងជាឱកាសពង្រឹងសាមគ្គីភាព មិត្តភាព ផ្សព្វផ្សាយវប្បធម៌ កីឡា និងទេសចរណ៍របស់វៀតណាម។ បន្ទាប់ពីពិធីចុចប៊ូតុង “រាប់ថយក្រោយឆ្ពោះទៅ SEA Games 31 និង ASEAN Para Games 11” ប្រតិភូទាំងឡាយ និងអត្តពលិក ២០០០ នាក់បានរត់ជុំវិញបឹង Hoan Kiem មួយជុំ ដើម្បីផ្សព្វផ្សាយកម្មវិធី៕

បកប្រែដោយ Thuy Anh