leftcenterrightdel
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) (រូបថត៖ FIFA)

ក្នុងសារលិខិតអបអរសាទរ លោក G.Infantino សង្កត់ធ្ងន់ថា ការឈ្នះពានរង្វាន់បាល់ទាត់ V-League ឆ្នាំ២០២០ គឺជាលទ្ធផលនៃការខិតខំធ្វើការរបស់ក្រុម Viettel FC។ ខ្ញុំជឿជាក់ថា ក្រុម Viettel FC មានកម្លាំងចលករសម្រាប់ការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងថែមទៀតនាពេលអនាគត។ តាំងនាមសហគមន៍បាល់ទាត់អន្តរជាតិ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Viettel FC ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅវៀតណាមនិងលើពិភពលោក៕

បកប្រែដោយ Thuy Anh