leftcenterrightdel
មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយឧបត្ថម្ភដល់ការអភិវឌ្ឍ Taekwondo ជាមួយសហព័ន្ធកីឡាវៀតណាម (រូបថត៖ nhandan.​com.​vn)

លោក Suk Jin Young នាយកមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំវៀតណាមបានអះអាងថា៖ “រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់ជំនួយឧបត្ថម្ភដល់ការអភិវឌ្ឍ Taekwondo របស់កូរ៉េខាងត្បូងនៅវៀតណាម។ កិច្ចសហប្រតិបត្តិការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍ Taekwondo នៅវៀតណាម ចាប់តាំងពីការរៀបចំការប្រកួតនៅវៀតណាម និងការបញ្ជូនកីឡាករ​របស់វៀតណាមទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង និងបញ្ជូនអ្នកជំនាញកូរ៉េខាងត្បូងមកបណ្តុះបណ្តាលនៅវៀតណាម។ ”

នៅចំពោះមុខ កូរ៉េខាងត្បូងនឹងផ្ដល់ជំនួយឧបត្ថម្ភក្នុងការរៀបចំការប្រកួត Taekwondo វៀតណាម ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។

ចាប់ផ្តើមកម្មវិធីនេះ ភាគីកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយឧបត្ថម្ភរៀបចំការប្រកួត Taekwondo នៅទូទាំងប្រទេស។ ការប្រកួតនេះនឹង​ធ្វើឡើងនៅកីឡាដ្ឋានខេត្ដ Thua Thien-Hue ពីថ្ងៃទី ១២ ដល់ ១៨ ខែតុលា ដោយមានការចូលរួមពីកីឡាករប្រមាណ ៧៥០ នាក់។ នេះជាឱកាសសម្រាប់កីឡាករ - កីឡាការិនីហ្វឹកហាត់ដើម្បីត្រៀមឲ្យការប្រកួតស៊ីហ្គេមលើកទី ៣១ និងវគ្គជម្រុះអូឡាំពិកឆ្នាំ ២០២១៕

បកប្រែដោយ Pham Diep