leftcenterrightdel
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានលើកសរសើរក្រុមកីឡាករបាលទាត់ជម្រើសជាតិវៀតណាម (រូបថត៖ vnanet.vn)

បន្ទាប់ពី ៩០ នាទីនៃការប្រកួតដ៏ឆ្នើម ក្រុមកីឡាករបាលទាត់វៀតណាមបានឈ្នះ ១-០ លើក្រុមកីឡាបាល់ទាស់ អេមីរ៉ាតអារ៉ាប់រួម (UAE) ដោយដណ្តើមចំណាត់ថ្នាក់លេខ១ ក្នុងពូល G។ ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំត្រែនៅពហុកីឡាដ្ឋាន My Dinh សារព័ត៌មានកូរ៉េខាត្បូងជាច្រើនបានផ្សាយអំពីជ័យជម្នះរបស់គ្រូបង្វឹក និងកូនសិស្សរបស់លោក Park Hang-seo ។

ទន្ទឹមនឹងនេះដែរ កាសែត Sport Sport បានវាយតម្លៃថា “ប្រជាជនវៀតណាមកំពុងមានក្តីត្រេតអរយ៉ាងពេញទំហឹង នៅពេលដែលគេមិនធ្លាប់ពីមុនមក ហើយកីឡាករបាត់ទាត់វៀតណាមកំពុងខិតជិតមកដល់វគ្គប្រកួតជម្រុះទី៣”៕

រីឯ SPOTV News បានលើកសរសើរថា “បាល់ទាត់វៀតណាមបានឈានចូលក្នុងប្រវត្តិសាស្ត្រថ្មី” ហើយបានវាយតម្លៃថានេះគឺជាជ័យជំនះដ៏សំខាន់របស់ក្រុមកីឡាករបាលទាត់វៀតណាម។ ប្រសិនបើរក្សានៅចំណាត់លេខ ១ យ៉ាងរឹងមាំ      វៀតណាមនឹងក្លាយជាក្រុមបាល់ទាត់លើកដំបូងក្នុងប្រវត្តិសាស្រ្តដែលចូលរួមក្នុងវគ្គប្រកួតជម្រុះលើកទី ៣ នៃយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក៕

តាម vovworld