leftcenterrightdel
ការប្រកួតរត់ម៉ារ៉ាតុងឆ្នាំ២០១៧ (រូបថត៖ baotintuc.vn)

ឆ្នាំនេះ ការប្រកួតមានការចូលរួមរបស់កីឡាករ ៤០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤៦ ដែលនឹងប្រកួតនៅចម្ងាយ ១០០គីឡូម៉ែត្រ ៧០គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ។ ក្នុងការប្រកួតនៅចម្ងាយ១០០គីឡូម៉ែត្រ និង៧០គីឡូម៉ែត្រ កីឡាករនឹងចាប់ផ្ដើមការប្រកួតនាម៉ោង២១ ថ្ងៃទី២០ ខែកញ្ញ និងឆ្លងកាត់បណ្ដាភ្នំខ្ពស់ជាងគេនៅស្រុក Sa Pa ខេត្ត Lao Cai វៀតណាម។ នាថ្ងៃទី២១ ខែកញ្ញា កីឡាករនឹងចូលរួមក្នុងការប្រកួតនៅចម្ងាយ៤២គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ។ ការប្រកួតរត់ម៉ារ៉ាតុងឆ្លងកាត់ភ្នំវៀតណាមបានរៀបចំឡើងកាលពីឆ្នាំ២០១៣ និងឆ្ពោះទៅសកម្មភាពសប្បុរសធម៌៕

បកប្រែដោយ Thuy Anh