ក្រុមកីឡាក្បាច់គុន Teakwondo របស់វៀតណាមបានធ្វើការប្រកួតនៅថ្ងៃទី១ ទី២ និងទី៣ ខែកញ្ញា ក្នុងនោះរួមមានកីឡាករចំនួន ៥ នាក់ ជាពិសេសមានកីឡាការិនី Chau Tuyet Van ដែលជាអ្នកបាននាំមេដាយមាសជាច្រើនគ្រឿងជូនប្រទេសជាតិក្នុងការប្រកួតថ្នាក់តំបន់និងពិភពលោកផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកមហោស្រពក្បាច់គុនពិភពលោក Chungju ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

គួរបញ្ជាក់ថាព្រឹត្តិការណ៍ដ៏ធំមួយនេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមនៅពហុកីឡដ្ឋានទីក្រុង Chungju ដោយមានការចូលរួមពីសំណាក់កីឡាករក្បាច់គុននិងមន្ត្រីផ្នែកកីឡាប្រមាណ ៣២០០ នាក់មកពីប្រទេសចំនួន ១០៦ ព្រមទាំងទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ផងដែរ៕

តាម vovworld.vn