leftcenterrightdel
ក្រុមបាល់​ទាត់​ជម្រើសជាតិវៀតណាមក្នុងការប្រកួតជាមួយថៃនៅថ្ងៃទី ៥ ខែមិថុនា (រូប​ថត៖ vov.vn)

នៅការប្រកួត King's Cup ឆ្នាំ ២០១៩ នៅប្រទេសថៃ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានជួបក្រុមម្ចាស់ផ្ទះថៃនៅយប់ថ្ងៃទី ៥ មិថុនា។ កីឡាករ Nguyen Anh Duc បានបញ្ចូលទីគ្រាប់បាល់តែមួយគត់ក្នុងនាទីចុងក្រោយនៃការប្រកួត ដែលនាំឱ្យក្រុមវៀតណាមទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ។

leftcenterrightdel
រូប​ថត៖ vov.vn

នៅថ្ងៃដ៏ដែលនោះ ក្រុមបាល់ទាត់ជម្រើសជាតិខារ៉ាសៅ (Curacao) បានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល ៣-១។

ដូច្នេះ សម្រាប់លទ្ធផលនេះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និង Curacao នឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមិថុនា ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិថៃ និងឥណ្ឌានឹងប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣៕

បកប្រែដោយ Duy Hoan