leftcenterrightdel
អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធវៀតណាម លោកស្រី Nguyen Kim Lan និងអត្តពលិកបានឈ្នះមេដាយមាស (រូបថត៖ អគ្គនាយកដ្ឋានកីឡា)

 

ពានរង្វាន់នេះមានការចូលរួមពីប្រទេសនិងតំបន់ដែនដីចំនួន ២២ ក្នុងនោះមានប្រទេសឈានមុខលើពិភពលោកជាច្រើនដូចជា អាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន អេស្ប៉ាញម៉ិចស៊ិក។ អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធវៀតណាមលោកស្រី Nguyen Kim Lan បានចែករំលែកថា "មេដាយមាសចំនួន ៣ គ្រឿង ដែលអត្តពលិកយកឈ្នះកាលពីពេលថ្មីៗនេះបានបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នូវក្រុមជម្រើស aerobic វៀត​ណាម។ មិនតែប៉ុណ្ណោះទេ សមិទ្ធិផលនេះក៏បង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពឥតឈប់ឈររបស់អត្តពលិក តាមរយៈនោះបញ្ជាក់ពីកិត្យានុភាពមិនត្រឹមតែបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងកាយសម្ព័ន្ធ aerobic វៀតណាមនៅក្នុងតំបន់និងអន្តរជាតិទៀតផង៕

បកប្រែដោយ Pham Diep