នៅយប់ថ្ងៃទី ២៥ ខែធ្នូ នៅឯពហុកីឡដ្ឋានជាតិ My Dinh នៃទីក្រុងហាណូយ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមវៀតណាមនិងក្រុម​កូរ៉េខាងជើង។ នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់ប្រទេសវៀតណាមមុនពេល​ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Cup 2019 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅខែមករា ឆ្នាំ២០១៩ ។

leftcenterrightdel
ការស៊ុតបាល់បញ្ចូលទីរបស់​កីឡាករ Tien Linh

ក្រោយបញ្ចប់ការប្រកួតក្នុងរយៈពេល ៩០ នាទី ក្រុមវៀតណាមស្មើរក្រុមកូរ៉េខាងជើងក្នុងលទ្ធផល១ទល់នឹង១ ។ ការស៊ុតបាល់បញ្ចូលទីចំនួន២ របស់ក្រុមទាំងពីរគឺធ្វើឡើងដោយកីឡាករ Tien Linh និង Jong Il Gwan ។ លទ្ធផលនេះជួយអោយវៀតណាមរក្សាភាពមិនដែលចាញ់ចំនួន ១៧ ប្រកួត។

leftcenterrightdel
ការស៊ុតបាល់បញ្ចូលទី Jong Il Gwan

គ្រូបង្វឹក Park Hang-seo និងកូនសិស្សរបស់លោក មានការប្រកួតមិត្តភាពមួយទៀតជាមួយហ្វីលីពីននៅថ្ងៃទី ៣១ ខែធ្នូ នៅប្រទេសកាតា។ បន្ទាប់មក ក្រុមនេះនឹងបិទបញ្ជីចុះឈ្មោះកីឡាករចំនួន ២៣ នាក់ ចូលរួមប្រកួត Asian Cup នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយត្រៀមសម្រាប់ការប្រកួតក្នុងពូលជាមួយអ៊ីរ៉ាក់នៅថ្ងៃទី ៨ ខែមករា៕

បកប្រែដោយ Thanh Cong