leftcenterrightdel
ក្រុមបាល់ទាត់ U17 វៀតណាម បានយកឈ្នះក្នុងការប្រកួតដំបូងនៅវគ្គជម្រុះជើងឯក U17 អាស៊ី (រូបថត៖ VFF)

ដោយមានប្រៀបជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់ U17 វៀតណាម បានស៊ុតបញ្ចូលទីនៅនាទី ១៩ ដោយកីឡាករ Hoang Son។បន្ទាប់មកក្រុមបាល់ទាត់ U17 វៀតណាម បានស៊ុតបញ្ចូលទី ៣ គ្រាប់បន្ថែមទៀត ដោយកីឡាករ Le Phat (នាទី ៧៣ និង ៨២), និងកីឡាករ Hoang Anh (នាទី ៨០)។ នាចុងបញ្ចប់ ក្រុមបាល់ទាត់ U17 វៀតណាមបានយកឈ្នះក្រុមបាល់ទាត់ U17 តៃវ៉ាន់ ដោយលទ្ធផល ៤-០។

ជាមួយនឹងលទ្ធផលខាងលើ ក្រុមបាល់ទាត់ U17 វៀតណាម នាំមុខជាបណ្តោះអាសន្នក្នុងពូល F ពីព្រោះក្នុងការប្រកួតមុននោះ ក្រុមបាល់ទាត់ U17 ថៃ បានយកឈ្នះក្រុមបាល់ទាត់ U17 នេប៉ាល់ដោយលទ្ធផល ៣-០។ តាមការគ្រោងទុក នៅវេលាម៉ោង ៧ យប់ថ្ងៃទី ៧ ខែតុលា ក្រុមបាល់ទាត់ U17 វៀតណាមនឹងជួបក្រុមបាល់ទាត់ U17 នេប៉ាល់ ៕

បកប្រែដោយ Pham Diep