ដូច្នេះ ក្រុមកីឡាលើកទម្ងន់វៀតណាមបានលើសពីគោលដៅដែលបានកំណត់ដោយទទួលបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ទោះបីជានៅសល់ការប្រកួតចុងក្រោយមួយមិនទាន់ប្រកួតក៏ដោយ។

leftcenterrightdel
កីឡាករវៀតណាម Nguyen Van Hung បានឈ្នះមេដាយមាសលើវិញ្ញាសាលើកទម្ងន់ប្រភេទ ៧២ គីឡូក្រាម (រូបថត៖ vnanet.vn)

នារសៀលថ្ងៃដដែល ខែសីហា ក្រុមអត្តពលិកវៀតណាមបន្តដណ្ដើមបានមេដាយមាស ៥ គ្រឿង  មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ ធ៤ គ្រឿង បន្ថែមទៀត ដែលបង្កើនបន្ថែមនូវមេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ១៧ គ្រឿង និងមេដាយសំរឹទ្ធ ៩ គ្រឿង។ គិតត្រឹមម៉ោង ២១ យប់ ថ្ងៃទី៣ ខែសីហា ក្រុមកីឡាជនពិការវៀតណាមដណ្តើមបានមេដាយមាស ៣១ គ្រឿង មេដាយប្រាក់ ៣៣ គ្រឿង និងមេដាយសំរឹទ្ធ ២២ គ្រឿង ហើយឈរនៅចំណាត់ថ្នាក់លេខ ៣ ជាបណ្តោះអាសន្នលើតារាងមេដាយ។ នាំមុខគឺក្រុមកីឡាម្ចាស់ផ្ទះឥណ្ឌូណេស៊ីដែលទទួលបានមេដាយមាស ៨៧ គ្រឿង មេដាយប្រាក់ ៦៦ គ្រឿង និងមេដាយសំរឹទ្ធ ៥០ គ្រឿង៕

បកប្រែដោយ Pham Diep