leftcenterrightdel
ក្រុមកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី ១១

ក្រុមកីឡាជនពិការវៀតណាមរួមមានកីឡាករចំនួន ១៥៣ នាក់​ នឹងចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ ​ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៧ ខែសីហា។

កីឡាករទាំងនេះនឹងចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៨ ក្នុងចំណោម ១៤ វិញ្ញាសាសរុប រួមមាន៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី ពីងប៉ុង អុក យូដូ បាញ់ធ្នូ។ គោលដៅរបស់ក្រុមកីឡាជនពិការវៀតណាមគឺដណ្ដើមបានមេដាយមាសពី ៣៥ ទៅ ៤០ គ្រឿង៕

បកប្រែដោយ Pham Diep