ទោះបីជាត្រូវផ្អាកការប្រកួតក្នុងរយៈពេល ៣០ នាទី ដោយសារភ្លៀងធ្លាក់ខ្លាំងក៏ដោយក៏ក្រុមបាល់ទាត់នារីវៀតណាមនៅតែបង្ហាញពីសមត្ថភាពខ្លាំងក្នុងការប្រកួតជាមួយក្រុមបាល់ទាត់នារីទីម័រខាងកើត ហើយក៏ស៊ុតបញ្ចូលទីនៅនាទី ១១ ដោយកីឡាការិនី Huynh Nhu។

leftcenterrightdel
ការប្រកួតរវាងក្រុមបាល់ទាត់នារីវៀតណាម និងក្រុមបាល់ទាត់នារីទីម័រខាងកើតប្រព្រឹត្តទៅក្នុងអាកាសធាតុភ្លៀង 

បន្ទាប់ពីរកបានមួយគ្រាប់ ក្រុមបាល់ទាត់នារីវៀតណាមលេងកាន់តែល្អ ហើយរកបាន ៥ គ្រាប់ទៀត ដោយគ្រាប់បាល់របស់កីឡាការិនី Van Su (នៅនាទី៣១), កីឡាការិនី Tuyet Dung (នៅនាទី៣៧), កីឡាការិនី Huynh Nhu (នៅនាទី៤៣), កីឡាការិនី Thanh Nha (នៅនាទី ៧៣) និងកីឡាការិនី Thuy Trang (នៅនាទី ៨៥)។ នៅចុងបញ្ចប់ ក្រុមបាល់ទាត់នារីវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់នារីទីម័រខាងកើតដោយលទ្ធផល ៦ ទល់ ០។

លទ្ធផលខាងលើនេះបានជួយឲ្យក្រុមបាល់ទាត់នារីវៀតណាមមាន៩ ពិន្ទុ ក្រោយការប្រកួត ៣ ជុំ ដើម្បីនាំមុខបណ្តោះអាសន្នក្នុងពូល B រួមជាមួយនឹងក្រុមបាល់ទាត់នារីមីយ៉ាន់ម៉ា ក៏មាន ៩ ពិន្ទុ ដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនជុំមួយ។ នាវេលាម៉ោង ១៨ យប់ ថ្ងៃទី ១៣ ខែកក្កដា ក្រុមបាល់ទាត់នារីវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់នារីមីយ៉ាន់ម៉ា៕

បកប្រែដោយ Pham Diep