ក្រុមកីឡាចំបាប់ ដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿងនៅការប្រកួតថ្ងៃទី ១៧ ឧសភា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១។

ក្រុមអត្តពលកម្មក៏ដណ្តើមបានមេដាយមាស ៣ គ្រឿងបន្ថែមទៀតពីកីឡាការិនី Quach Thi Lan, កីឡាការិនី Linh Na និងកីឡាករ Nguyen Van Lai។

leftcenterrightdel
កីឡាការិនី Quach Thi Lan និងកីឡាការិនី Nguyen Thi Huyen ទទួលមេដាយ

ក្រុមអុក និងក្រុមតេក្វាន់ដូ ក៏ទទួលបានមេដាយមាស ២ គ្រឿង ក្នុងការប្រកួតនាថ្ងៃទី១៧ ឧសភា។ ចំណែកក្រុមបាញ់កាំភ្លើង ក្រុម Canoeing និងក្រុមហែលទឹក ទទួលបានមេដាយមាស ១ គ្រឿងបន្ថែមទៀត។

គិតត្រឹមថ្ងៃទី១៧ ខែឧសភា គណៈប្រតិភូកីឡាវៀតណាម បន្តនាំមុខលើតារាងមេដាយស៊ីហ្គេមលើកទី៣១ ដោយទទួលបានមេដាយមាសចំនួន ១០៥ គ្រឿង មេដាយប្រាក់ចំនួន ៦៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦៤ គ្រឿង៕

បកប្រែដោយ Huyen Trang