leftcenterrightdel
ក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបានមេដាយមាសដំបូងនៅការប្រកួតស៊ីហ្គេមលើកទី៣១ (រូបថត៖vnanet.vn)

ក្រុមកីឡាប៉េតង់កម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ១៣ - ៤ ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ។ នេះគឺជាមេដាយមាសដំបូងនៃក្រុមកីឡាប៉េតង់កម្ពុជានៅការប្រកួតស៊ីហ្គេមលើកទី ៣១។

កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលបានចាប់ដៃគ្នាផ្ដួលក្រុមម្ចាស់ផ្ទះវៀតណាម ដណ្ដើមមេដាយមាសជូនជាតិនេះ គឺមានកីឡាករវ័យក្មេង ស៊ីន វង់ និងកីឡាការិនី វង ចន្ថា ខណៈក្រុមប៉េតង់វៀតណាម គឺមាន កីឡាការិនី Thach Pha Nara និង កីឡាករ Nguyen Van Quang។ កាលពីវគ្គជម្រុះវិលជុំ កម្ពុជាក៏បានយកឈ្នះក្រុមវៀតណាមនេះ ដោយលទ្ធផល ១៣-៨ពិន្ទុផងដែរ៕

បកប្រែដោយ Pham Diep