* នៅអាគារកីឡាដ្ឋានខ័ណ្ឌ Bac Tu Liem (ទីក្រុងហាណូយ) ក្រុមកីឡា Pencak Silat វៀតណាមបានប្រកួតគួរឲ្យចាប់អារម្មណ៍។ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទម្ងន់៧៥ គីឡូក្រាម  អ្នកប្រដាល់ Tran Dinh Nam បានឈ្នះលើអ្នកប្រដាល់ Abdul Rashid (សិង្ហបុរី) ដើម្បីយកឈ្នះមេដាយមាស។ ក្នុងទម្ងន់ ៧៥ គីឡូក្រាម កីឡាការិនី Quang Thi Thu Nghia បានយកឈ្នះគូប្រកួតម៉ាឡេស៊ីដោយពិន្ទុ ៣៩-៣២ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងប្រភេទទម្ងន់ ១១០ គីឡូក្រាម កីឡាករ Le Van Toan បានយកឈ្នះគូប្រកួតម៉ាឡេស៊ី ដើម្បីយកឈ្នះមេដាយមាស ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងទម្ងន់ ៨០ គីឡូក្រាម អ្នកប្រដាល់ Nguyen Tan Sang បានយកឈ្នះមេដាយមាស។ ក្នុងប្រភេទទម្ងន់ ៨៥  គីឡូក្រាម អ្នកប្រដាល់ Nguyen Duy Tuyen បានឈ្នះលើអ្នកប្រដាល់ឥណ្ឌូនេស៊ីដើម្បីយកឈ្នះមេដាយមាស ។

leftcenterrightdel
ក្ដីសប្បាយរីករាយរបស់ក្រុមគុនដាវវៀតណាមដណ្ដើមបានមេដាយមាស

* ក្នុងការប្រកួតវិញ្ញាសា taekwondo ធ្វើឡើងនៅអាគារកីឡាដ្ឋានខ័ណ្ឌ Tay Ho (ទីក្រុងហាណូយ) ក្រុមកីឡាវៀតណាមបានដណ្ដើមមេដាយមាសចំនួន ៤ គ្រឿង។

* ក្នុងការប្រកួតហែលទឹក កីឡាករហែលទឹក Nguyen Huy Hoang បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលសេរី ៤០០ ម៉ែត្រ ក្នុងពេលវេលា ៣ នាទី ៤៨ វិនាទី ០៦ និងបំបែកឯកទកម្មខ្លួនឯងក្នុងការប្រកួតកីឡាស៊ីហ្គេម (៣ នាទី ៤៩ វិនាទី ០៨) ។ ចំណែកកីឡាករហែលទឹក Tran Hung Nguyen បានឈ្នះមេដាយមាសលើវិញ្ញាសាហែលរផ្ងារ ២០០ ម៉ែត្រ ក្នុងពេលវេលា ២ នាទី ០១ វិនាទី ៥៨ ។

* ក្នុងការប្រកួតបាល់ទាត់បុរស ក្រុមបាល់ទាត់ U.23 ឡាវ ចាញ់ ក្រុមបាល់ទាត់ U.23 ថៃ ដោយលទ្ធផល ០-១; ក្រុមបាល់ទាត់ U.23 ម៉ាឡេស៊ី ស្មើក្រុមបាល់ទាត់ U.23  កម្ពុជា ដោយលទ្ធផល ២-២ ។ ដូច្នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ U.23 វៀតណាម ប្រកួតជាមួយក្រុមបាល់ទាត់ U.23 ម៉ាឡេស៊ី ហើយក្រុមបាល់ទាត់ U.23 ឥណ្ឌូនេស៊ី ប៉ះក្រុមបាល់ទាត់ U.23 ថៃ។

* គិតត្រឹមម៉ោង ២៣ យប់ ថ្ងៃទី ១៦ ឧសភា គណៈប្រតិភូកីឡាវៀតណាមបានឈរនៅកំពូលតារាងដោយដណ្ដើមបានមេដាយមាសចំនួន ៨៨ គ្រឿង, មេដាយប្រាក់ ៥៤ គ្រឿង និងមេដាយសំរឹទ្ធ ៥៥ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១៕

បកប្រែដោយ Pham Diep