MPC មានផ្ទៃដី ៦០០ ម៉ែត្រការេ និងអាចបម្រើអ្នកសារព័ត៌មានបាន ២០០ នាក់ ដោយមានប្រព័ន្ធ wifi និងអុីនធឺណិតល្បឿនលឿន។ IBC ជាកន្លែងផ្សាយបន្តផ្ទាល់នូវកម្មវិធីក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ និងជាមណ្ឌលធ្វើការរបស់ក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកនិងក្រៅប្រទេស។

leftcenterrightdel
ពិធីកាត់ខ្សែបូបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាននិងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិស៊ីហ្គេមលើកទី ៣១

នារសៀលថ្ងៃទី៩ ខែឧសភាដដែល គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១  បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិលើកទី២ ស្ដីពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ដើម្បីឆ្លើយសំណួរអំពីកាតការងារ និងមុខតំណែងរបស់អ្នកសារព័ត៌មានក្នុងពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១៕

បកប្រែដោយ Thuy Anh