leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam លើកទឹកចិត្តនិដល់កីឡាករ កីឡាការិនី (រូបថត៖ vnanet.vn)

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់ខេត្ត Bac Ninh និង Bac Giang; ទន្ទឹមនឹងនោះ បានស្នើឱ្យមូលដ្ឋានទាំងពីរនេះ បន្តសហការយ៉ាងជិតស្និទ្ធ ពិនិត្យឡើងវិញ នូវទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩... ដើម្បីរៀបចំការប្រកួតឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់ក្រុមកីឡា kickboxing, ក្រុមកីឡាបាល់គប់ក្នុងផ្ទះ និងក្រុមវាយសី ព្រមទាំងបានលើកទឹកចិត្ដដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ឲ្យ​បន្តសាមគ្គីភាព និងតាំងចិត្តប្រកួតដើម្បីទទួលបានសមិទ្ធផលខ្ពស់នៅស៊ីហ្គេមលើកទី៣១៕

បកប្រែដោយ Pham Diep